យើងភ្លេច ឬមិនយកចិត្តទុកដាក់អនុវត្តនូវគោលការណ៍ទាំងនោះក្នុងការរស់នៅប្រចាំថ្ងៃ។ ខាងក្រោមនេះ
គឺជាប្រការ៨យ៉ាង ដែលយើងគួរធ្វើរៀងរាល់សប្តាហ៍ដើម្បីឲ្យជីវិតកាន់តែស្រស់បំព្រងឡើង៖
១. មានសុទិដ្ឋិនិយម
សុទិដ្ឋិនិយមជួយឲ្យសុខភាពយើងកាន់តែល្អ ធ្វើឲ្យយើងកាន់តែរីករាយ និងរស់នៅបានយូរអង្វែង។
សូម្បីតែកងទ័ពក៏ត្រូវបានគេលើកទឹកចិត្តឲ្យមានសុទិដ្ឋិនិយមដែរ ដើម្បីបង្កើនភាពមាំមួនខាងផ្លូវចិត្ត។
ការមានសុទិដ្ឋិនិយមនិងទំនុកចិត្តលើខ្លួនឯងជួយឲ្យការបំពេញការងាររបស់យើងកាន់តែប្រសើរឡើង។
២. សើច
ការស្រាវជ្រាវបានបង្ហាញថាមនុស្សដែលសើចច្រើន (បើទោះបីជានៅពេលជួបប្រទះការតានតឹង
អារម្មណ៍ក៏ដោយ) មានប្រព័ន្ធការពាររោគល្អជាងអ្នកដទៃ មានអត្រារោគបេះដូងឬដាច់សសៃឈាម
តិចជាងអ្នកដទៃ មិនសូវឈឺចាប់នៅពេលព្យាបាលធ្មេញ និងរស់នៅបានយូរជាងអ្នកដទៃទៀតដែលមិន
សូវសើចច្រើន។សំណើចប្រៀបដូចជាវីតាមីនប្រចាំថ្ងៃដែរ។ គ្រាន់តែរំលឹកអំពីរឿងអស់សំណើចអំពី
អតីតកាល ក៏អាចជួយឲ្យជីវិតគ្រួសារឬស្នេហាយើងប្រសើរឡើងបន្តិចដែរ។ ការសើចមានអត្ថប្រយោជន៍
ច្រើនណាស់។
៣. រៀនសូត្របន្ថែមឬព្យាយាមធ្វើអ្វីដែលថ្មីៗ
អំណាន ការៀនភាសាថ្មីៗ ទាំងនេះសុទ្ធតែជួយធ្វើឲ្យខួរក្បាល សតិបញ្ញារបស់យើងប្រសើរឡើង។
ការរៀនភ្លេងក៏អាចជួយបង្កើនកម្រិតបញ្ញាយើងដែរ។ យើងអាចធ្វើរឿងទាំងនេះបន្តិចម្តងៗតាមសម្រួល
ហើយមិនចាំបាច់បង្ខំខ្លួនឯង។ ជាទូទៅរឿងពីរយ៉ាងដែលមនុស្សសោកស្តាយបំផុតក្នុងជីវិតគឺមិន
បានចូលសាលារៀនសូត្រ និងមិនបានចាប់យកឧិកាសដែលគេគួរចាប់យក។
៤. គេងឲ្យបានគ្រប់គ្រាន់
ការគេងមិនគ្រប់គ្រាន់មានឥទ្ធិពលអវិជ្ជមានច្រើនណាស់។ ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យយើងមានអការៈ
ហេវហត់និងមិនរីករាយ។ ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យយើងងាយឈឺ។ ផ្ទុយមកវិញ ការគេងគ្រប់គ្រាន់
ធ្វើឲ្យការសម្រេចចិត្តរបស់យើងប្រសើរឡើង។ការគេងមួយស្របក់នៅពេលថ្ងៃ(nap)ក៏អាចជួយឲ្យយើង
បំពេញការងារកាន់តែប្រសើរនិងវាងវៃដែរ។
បំពេញការងារកាន់តែប្រសើរនិងវាងវៃដែរ។
៥. សម្តែងការដឹងគុណ
វាធ្វើឲ្យយើងកាន់តែរីករាយ។
វាធ្វើឲ្យជីវិតគ្រួសារឬស្នេហាយើងកាន់តែប្រសើរឡើង។
វាធ្វើឲ្យយើងក្លាយជាមនុស្សកាន់តែល្អ។
វាធ្វើឲ្យជីវិតអ្នកដទៃនៅជុំវិញខ្លួនយើងកាន់តែប្រសើរឡើងដែរ។
៦. ចំណាយពេលនៅជាមួយមិត្តភ័ក្តិនិងគ្រួសារ
លោកDaniel Gilbertអ្នកជំនាញសេចក្តីសុខនៅសាកលវិទ្យាល័យហាវ៉ាដ(Harvard University)
បានរកឃើញថាការចំណាយពេលនៅជាមួយមិត្តភ័ក្តិនិងគ្រួសារគឺជាប្រភពនៃសេចក្តីសុខធំបំផុត
ក្នុងជីវិតរបស់យើង។ ការមានទំនាក់ទំនងល្អជាមួយគ្រួសារនិងមិត្តភ័ក្តិគឺមានតម្លៃបំផុត (បើគិតជា
ប្រាក់វិញគឺស្មើនឹងយើងរកចំណូលបានជាង១សែនដុល្លាបន្ថែមក្នុងមួយឆ្នាំ)។ ភាពឯកោអាចបង្កើន
អត្រាជំងឺបេះដូង ដាច់សសៃឈាម និងទឹកនោមផ្អែម។ មនុស្សដែលមានអាយុវែងៗក្នុងលោកនេះ បានលើកមូលហេតុមួយដូចគ្នាដែលនាំឲ្យគេរស់បានយូរអង្វែង គឺការមានទំនាក់ទំនងល្អជាមួយគ្រួសារ
និងមិត្តភក្តិ។ប្រការនេះគឺសំខាន់ជាងការហាត់ប្រាណទៅទៀត។
៧. ហាត់ប្រាណ
យើងទាំងអស់គ្នាដឹងថា ការហាត់ប្រាណសំខាន់ណាស់។ បញ្ហាគឺថាមានមនុស្សតិចតួចណាស់ដែល
អនុវត្តវាជាប់ជាប្រចំា។ ក្រៅពីអត្ថប្រយោជន៍ខាងផ្នែកសុខភាពដ៏ច្រើនលើសលប់ ការហាត់ប្រាណ
ជួយឲ្យយើងឆ្លាតជាងមុន រីករាយជាងមុន គេងលក់ល្អ និងជួយឲ្យយើងកាន់តែមានអារម្មណ៍ល្អអំពី
រៀងកាយយើង។អ្នកជំនាញនៅសាកលវិទ្យាល័យហាវ៉ាបានសិក្សាមនុស្សមួយក្រុមអស់រយៈពេលជាង
៧០ឆ្នាំ ហើយបានរកឃើញថាការហាត់ប្រាណគឺជាកត្តាដ៏ចម្បងមួយដែលនាំឲ្យជីវិតមានន័យ។
៨. ធ្វើដំណើរទស្សនាឬកំសាន្តជាមួយធម្មជាតិ
មនុស្សភាគច្រើនគិតថារឿងនេះមិនសូវចាំបាច់ទេ។ ការពិតប្រការនេះសំខាន់ណាស់។ ការនៅជាមួយ
ធម្មជាតិជួយឲ្យយើងបន្ថយអារម្មណ៍តានតឹង ធ្វើឲ្យយើងកាន់តែមានគំនិតឆ្នៃប្រឌិត បង្កើនការចងចាំ និងអាចជួយឲ្យយើងក្លាយជាមនុស្សកាន់តែប្រពៃផងក៏ថាបាន។
ប្រភព khmeralpha