ទំព័រដើម » » វីនស្តុន ឆឺចឈីល (1874-1965)

វីនស្តុន ឆឺចឈីល (1874-1965)

Written By Unknown on Tuesday, April 8, 2014 | 1:46 AM


វីនស្តុន ឆឺចឈីល Winston Churchill (1874-1965)
វីនស្តុន ឆឺចឈីល ជានាយករដ្ឋមន្រ្តីអង់គ្លេស
ដែលបានឈរយ៉ាងរឹងមាំនឹងក្លាហាន. ដើម្បីតទល់នឹង
កម្លាំងណាសីុ ក្នុងអំឡុងពេលដ៍អាប់អួរបំផុតនៃ អរិយធម៌បច្ចឹមប្រទេស។ អានុភាពនៃពាក្យសម្តី របស់
លោក ឆឺចឈីល នឹងការដឹកនាំដ៍ក្លាហានរបស់គាត់បាន
ញ៉ាំងឲ្យប្រជាជន អង់គ្លេស ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ
តទល់នឹងព្យុះតំណាចផ្តាច់ការ ហើយតាមរយ:
គុណូបក្ការ:ទាំងនេះ លោកនឹងត្រូវគេចងចាំជារៀងរហូត ដ៍រាបណាអរិយធម៌ បច្ចឹមប្រទេសនៅមានជីវិត។

ប្រវត្តិខ្លះៗ និងខ្លីៗ
១៨៧៤: កើតថ្ងៃទី៣០ វិច្ឆិកា ក្នុងប្រទេសអង់គ្លេស
១៩០១: ចូលក្នុងសភា
១៩០៨: រៀបការ
១៩១១-១៥: បម្រើការក្នុងជួរកងទ័ព
១៩៣៩-៤០: បម្រើការក្នុងជួរកងទ័ព
១៩៤០-៤៥: នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស
១៩៥១-៥៥: នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេស
១៩៥២: ទទួលរង្វាន់ណូបែលខាងអក្សរសាស្ត្រ
១៩៦៤: ចូលនិវត្តន៍
១៩៦៥: ស្លាប់
សម្តី :
១.យើងរៀបចំផ្ទះរបស់យើង ក្រោយមកវានឹងរៀបចំយើងវិញ។
២.សេចក្តីក្លាហានត្រូវបានគេចាត់ទុកជាគុណសម្បត្តិដំបូងគេបង្អស់របស់មនុស្ស ព្រោះវាធានាដល់
គុណសម្បត្តិផ្សេងទៀតទាំងអស់
៣.ជាកំហុសមួយដែលមនុស្សម្នាក់មើលទៅមុខឆ្ងាយពេក។ ក្នុងខ្សែជីវិតមានចំណុចតែមួយគត់ដែល
អាចដោះស្រាយនៅពេលតែមួយដូចគ្នា។