ទំព័រដើម » » ប្រវត្តិសង្ខេបរបស់លោក Jack Ma ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba Group

ប្រវត្តិសង្ខេបរបស់លោក Jack Ma ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba Group

Written By Unknown on Wednesday, April 9, 2014 | 6:26 PM

*ស្នាដៃផ្សេងៗ
នៅ​ឆ្នាំ ២០០៥ លោក​ម៉ា​ត្រូវបាន​ជ្រើសរើស​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ថា​ជា អ្នកដឹកនាំ​វ័យក្មេង​សកល ដោយមាន​ភាពជា​ដឹកនាំ​ល្អ​នៅ​នោះ។ ក្នុង​ឆ្នាំ ២០០៤ គាត់​ត្រូវបាន​ជ្រើសរើស​ដោយ​ទូរ​ស្សន៍​ជាតិចិន ដោយ​ចាត់ថ្នាក់​លោក​ជា​អ្នកដឹកនាំ​អាជីវកម្ម​ដ៍​កំពូល​ទី 10 នៅក្នុង​ប្រទេស​ចិន។

នៅ​ឆ្នាំ ២០០៥ លោក​ត្រូវបាន​គេ​ដាក់ឈ្មោះ​ឲ្យ​ថា ម៉ា ដែលជា​ពាណិជ្ជករ​ដ៍​មាន​ឥទ្ធិពល​បំផុត​នៅ​អាស៊ី។ ហើយ​នៅ​ឆ្នាំ ២០០៧ លោក​បានជ្រើសរើស​ដោយ គេហទំព័រ Businessweek ដោយ​ចាត់ទុក​លោក​ជា​អ្នកដឹកនាំ​ល្អ​ក្នុងចំណោម ៣០នាក់​ជា​ប្រធាន​ក្រុមហ៊ុន​ល្អ​បំផុត​របស់​ពិភពលោក។

នៅ​ឆ្នាំ ២០០៩ លោក​ម៉ា​ត្រូវបាន​ទស្សនា​វ​ដ្តី Time កត់ត្រា​នៅក្នុង​បញ្ជី​បុគ្គល​ដែលមាន​ឥទ្ធិពល​មួយរូប​នៅលើ​ពិភពលោក។ លោក​ម៉ា គឺជា​សហគ្រិន​មួយរូប​ដែល​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត និង​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ហើយ​លោក​ជា​បុគ្គល​ដែលមាន​ភាពជា​អ្នកដឹកនាំ មាន​ឥរិយាបទ​ល្អ អាកប្បកិរិយា​ល្អ មាន​សម្តី​សមរម្យ ហើយ​ថែមទាំង​និយាយ​ភាសា​អង់គ្លេស​ទៀតផង។

ដោយ​ភាព​ប៉ិនប្រសព នៅក្នុង​ការដឹកនាំ​អាជីវកម្ម​លោក​បានទទួល​បាន​នូវ​ភាពជោគជ័យ​យ៉ាងខ្លាំង​នៅលើ​ក្រុមហ៊ុន​របស់លោក គឺ​ក្រុមហ៊ុន Alibaba Group ដែលជា​ក្រុមហ៊ុន​មួយ​ពាក់ព័ន្ធ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត និង​បាន​បង្កើត​នៅ​គេហទំព័រ​លក់​និង​ទិញ​ទំនិញ ឬ​សេវាកម្មផ្សេងៗ មួយចំនួនទៀត​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម ដោយ​គេហទំព័រ​នោះ​រួមមាន libaba.com ,Taobao Marketplace , Tmall, eTao, Alibaba Cloud Computing, Juhuasuan, 1688.com, AliExpress.com និង Alipay។

នៅ​ឆ្នាំ 2009 លោក​ក៍​ត្រូវបាន​គេហទំព័រ Businessweek ជ្រើស​ជ្រើស​ជា មនុស្ស​ដែលមាន​ឥទ្ធិពល​បំផុត និង​ជា​សហគ្រិន​ដែលមាន​មនុស្ស​ជាច្រើន​បាន​ស្គាល់ និង​គោរព​ច្រើន​បំផុត​នៅ​ប្រទេស​ចិន ហើយ​នៅ​ឆ្នាំ ២០០៩ នោះ​ផងដែរ លោក​ម៉ា​បានទទួល​ពានរង្វាន់​អ្នកដឹកនាំ​ពាណិជ្ជកម្ម​ល្អ ដែល​រៀបចំ​ដោយ​ទូរ​ស្សន៍ ស៊ី​ស៊ី​ធី​វី។

នៅ​ឆ្នាំ 2010 លោក​ម៉ា​ត្រូវបាន​ជ្រើសរើស​ដោយ​ទស្សនា​វ​ដ្តី Forbes ដោយ​ចាត់ទុក​លោក​ជា មហា​សប្បុរសជន​ប្រចាំ​អាស៊ី ដោយ​លោក​បាន​បរិច្ចាគ​នៅ​ធនធាន​មួយចំនួនធំ​ក្នុងការ​ផ្តល់ជំនួយ​សង្គ្រោះ​គ្រោះមហន្តរាយ និង​ភាពក្រីក្រ​នៅ​ជុំវិញ​ពិភពលោក។
លោក​ម៉ា​បានទទួល​ស​ញ្ញ​ប័ត្រ​បណ្ឌិត​កិត្តិ​យ​មួយ​ដែល​ចេញ​ដោយ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ហុងកុង នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០១៣។

ហើយលោក​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ SoftBank របស់​ប្រទេស​ជប៉ុន និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល Huayi  Brothers ដែល​ក្រុមហ៊ុន​សាជីវកម្ម​ព័ត៌មាន និង​ផ្សព្វផ្សាយ​ដ៍​ធំ​បំផុត​របស់​ចិន។

*សង្ខេប
លោក Jack Ma ជា​សហគ្រិន​ដ៍​ល្បីឈ្មោះ​មួយរូប ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Alibaba Group។ លោក​បានកើត​នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ១៩៦៤ នៅ​ស្រុក Hangzhou ទីក្រុង Zhejiang ប្រទេស​ចិន​ហើយ បច្ចុប្បន្ន​លោក​មាន​អាយុ 49 ឆ្នាំ ។
លោក​បាន​លោក បានបញ្ចប់​ការសិក្សា ថ្នាក់​បរិ​ញ្ញ​ប​ត្រ​ផ្នែក​ភាសា​អង់គ្លេស​ក្នុង​ឆ្នាំ 1988 និង​បាន​ក្លាយទៅជា​សាស្ត្រាចារ្យ​ផ្នែក​ភាសា​អង់គ្លេស និង​ពាណិជ្ជកម្ម​អន្តរជាតិ​នៅឯ សកលវិទ្យា​ល័យ Hangzhou Dianzi។

លោក​មានទ្រព្យ​សម្បត្តិ​សរុប ១២,១ ពាន់​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ ២០១៣ ហើយ​លោក​មានកូន​ប្រុស​មួយ និង​កូនស្រី​មួយ។
ប្រភព bobocambodia