ក្រុមហ៊ុន Yahoo Inc. គឺជាក្រុមហ៊ុនអ៊ីនធឺណេតពហុសាជីវកម្មរបស់អាមេរិកមានទីស្នាក់ការនៅ Sunnyvale រដ្ឋ California ។ វាត្រូវបានគេស្គាល់យ៉ាងទូលំទូលាយទៅលើ web portal និងការផ្តល់ពត៌មានសេវាកម្មជាច្រើនដូចជា៖ Yahoo Directory, Yahoo Mail, Yahoo News, Yahoo Finance, Yahoo Groups, Yahoo Answers, Advertising, Online Mapping, Video Sharing, Fantasy Sports និងប្រព័ន្ធផ្សព្វផ្សាយវេបសាយផ្សេងៗរបស់ខ្លួន។ ម្យ៉ាងទៀតវាមានប្រជាប្រិយភាពបំផុតនៅក្នុងសហរដ្ឋអាមេរិក ។ យោងតាមប្រភពព័ត៌មានមនុស្សប្រហែលជាង ៧០០ លាននាក់ ចូលទស្សនាវេបសាយក្រុមហ៊ុន Yahoo ជារៀងរាល់ខែ ។ ប៉ុន្តែក្រុមហ៊ុន Yahoo ខ្លួនផ្ទាល់បានអះអាងថាខ្លូនបានទាក់ទាញអ្នកប្រើប្រាស់ច្រើនជាងពាក់កណ្តាល ១០០០ លាននាក់ និងមានជាង ៣០ ភាសាជា រៀងរាល់ខែ។
ក្រុមហ៊ុន YahooInc. ត្រូវបានបង្កើតឡើងដោយលោក JerryYang និងលោក David Filo ខែមករា ឆ្នាំ១៩៩៤ ហើយបានបញ្ចូលទៅ ជាក្រុមហ៊ុនសាជីវកម្ម នៅថ្ងៃទី១ ខែមិនា ឆ្នាំ១៩៩៥។ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ អតីតនាយកប្រតិបត្តិរបស់ Google លោក Marissa Mayer ត្រូវបានតែងតាំងជានាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន Yahoo ។
ប្រវតិ្តលោក JERRY YANG
លោក Yang កើតនៅក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៦៨ ហើយបាន ផ្លាស់ប្តូរទៅ San Jose ក្នុងរដ្ឋ California ជាមួយម្តាយនិងប្អូនប្រុសរបស់គាត់តាំងពី អាយុ ១០ឆ្នាំ ។ លោកបាននិយាយថា ៖ ពេលម្តាយរបស់ខ្ញុំបានចាប់ផ្តើមធ្វើជាគ្រូ បង្រៀនភាសាអង់គ្លេសដំបូង ពាក្យមួយម៉ាត់គត់ដែលខ្ញុំចេះពីគាត់នៅពេលនោះគឺ Shoe (ស្បែកជើង) ប៉ុណ្ណោះ ។ក្រោយពីបានធ្វើដំណើរតែម្នាក់ឯងដោយភាពអត់ធ្មត់ និងការតស៊ូក្នុងជីវិតរយះពេលតែ ៣ឆ្នាំ Yang អាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ ហើយគាត់ក៏ត្រូវបានផ្លាស់ទៅ រៀនថ្នាក់ភាសាអង់គ្លេសកម្រិតខ្ពស់។ លោក Yang បានបញ្ចប់ការសិក្សាពីសាលា Sierra Mont និងសាលា Piedmont Hills ក្នុង San Jose រដ្ឋ California បន្ទាប់មកគាត់ បានបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត ក្នុងផ្នែកវិទ្យាសាស្រ្ត និងវិស្វកម្មអគ្គិសនី ពីសាកលវិទ្យាល័យ Stanford ។
ការបង្កើតក្រុមហ៊ុន YAHOO
ខណៈពេលដែលលោក Yang បានសិក្សានៅក្នុងផ្នែកវិស្វកម្មគ្រឿងអគ្គិសនីនៅសាកលវិទ្យាល័យ Stanford គាត់ក៏បានជួបលោក David Filo នៅទីនោះហើយបានសហការគ្នាបង្កើតឡើងនៅបណ្តាញវិបសាយអ៊ីនធឺណែតមួយដែលគេហៅថា "Jerry and Dave's Guide to the World Wide Web" នៅក្នុងខែ មេសា ឆ្នាំ១៩៩៤ ទៅតំបន់បណ្តាញវិបសាយផ្សេងៗទូទាំងពិភពលោក ។ ក្រោយមកវាត្រូវបានប្តូរឈ្មោះជា “ក្រុមហ៊ុន Yahoo” ចាប់តាំងពីពេលនោះមកក្រុមហ៊ុន Yahoo បានក្លាយជាការពេញនិយមយ៉ាង ខ្លាំង ហើយលោក Yang និង Filo បាបង្កើនសក្តានុពលអាជីវកម្មនិងការសហការបង្កើតក្រុមហ៊ុន Yahoo Inc. បាននៅក្នុងខែមេសា ឆ្នាំ១៩៩៥ ។ ក្រុមហ៊ុន Yahoo បានចាប់ផ្តើមពង្រើកការផ្សព្វផ្សាយផលិតផលនិងសេវាកម្មតាមរយះសកម្មភាពលើបណ្តាញ Onlineហើយឥឡូវនេះវាជាក្រុមហ៊ុនដ៏ល្បីនិងឈានមុខគេនាពេលបច្ចុប្បន្ន។
លោក Yang បានរៀបការជាមួយអ្នកស្រី Akiko Yamazaki ដែលជាស្ត្រីជប៉ុន ។ អ្នកស្រី Yamazaki បានបញ្ចប់ការសិក្សាពីសាកល វិទ្យាល័យ Stanford ផ្នែកបរិញ្ញាបត្រវិស្វកម្មឧស្សាហកម្ម និងជានាយកបណ្តាញការពារអភិរក្សសត្វព្រៃ ។ ប្តីប្រពន្ធមួយគូនេះបានជួប គ្នានៅឯសាកលវិទ្យាល័យ Stanford នៅក្នុងកម្មវិធី Overseas program នៅទីក្រុងក្យូតូក្នុងឆ្នាំ១៩៩២។
លោក Yang កើតនៅក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៩៦៨ ហើយបាន ផ្លាស់ប្តូរទៅ San Jose ក្នុងរដ្ឋ California ជាមួយម្តាយនិងប្អូនប្រុសរបស់គាត់តាំងពី អាយុ ១០ឆ្នាំ ។ លោកបាននិយាយថា ៖ ពេលម្តាយរបស់ខ្ញុំបានចាប់ផ្តើមធ្វើជាគ្រូ បង្រៀនភាសាអង់គ្លេសដំបូង ពាក្យមួយម៉ាត់គត់ដែលខ្ញុំចេះពីគាត់នៅពេលនោះគឺ Shoe (ស្បែកជើង) ប៉ុណ្ណោះ ។
ក្រោយពីបានធ្វើដំណើរតែម្នាក់ឯងដោយភាពអត់ធ្មត់ និងការតស៊ូក្នុងជីវិតរយះពេលតែ ៣ឆ្នាំ Yang អាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ ហើយគាត់ក៏ត្រូវបានផ្លាស់ទៅ រៀនថ្នាក់ភាសាអង់គ្លេសកម្រិតខ្ពស់។ លោក Yang បានបញ្ចប់ការសិក្សាពីសាលា Sierra Mont និងសាលា Piedmont Hills ក្នុង San Jose រដ្ឋ California បន្ទាប់មកគាត់ បានបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត ក្នុងផ្នែកវិទ្យាសាស្រ្ត និងវិស្វកម្មអគ្គិសនី ពីសាកលវិទ្យាល័យ Stanford ។