1. ត្រូវមានសមត្ថភាពក្នុងការធ្វើការងារ ឬមានជំនាញក្នុងការងាររបស់ខ្លួនយ៉ាងច្បាស់លាស់។
2.ត្រូវមានទំនាក់ទំនងល្អទាំងនៅពីមុខ និងក្រោយខ្នងជាមួយមនុស្សទូទៅ មានដូចជា មិត្តរួមការងារ អតិថិជន ចៅហ្វាយនាយ ជាដើម។
3. ត្រូវមានភាពស្មោះត្រង់ មិនបោកប្រាស់ មិនកេងប្រវ័ញ្ច ឬស៊ីខ្សែលើអ្នកដទៃ។
4. ត្រូវមានភាពឆ្លាតវៃ ដឹងព័ត៌មានតាមហេតុការណ៍ផ្សេង។
5. ត្រូវមានសមត្ថភាពក្នុងការប្រើពាក្យសម្តីក្នុងផ្លូវអភិវឌ្ឍ ដឹងពីរបៀបនិយាយល្អៗជាមួយមនុស្សទូទៅ។
សរុបសេចក្តីមក “មិនត្រឹមតែមានការឪស្សាហ៍ប៉ុណ្ណោះទេ ថែមទាំងត្រូវមានសេចក្តីអំណត់អត់ធន់ ចិត្តស្មោះត្រង់ និងឆ្លាតវៃទៀតផង ទើបជីវិតរបស់យើងទទួលបានជោគជ័យ ”។