ទំព័រដើម » » គោលការណ៍១៧យ៉ាងដើម្បីទទួលជោគជ័យ

គោលការណ៍១៧យ៉ាងដើម្បីទទួលជោគជ័យ

Written By Unknown on Monday, April 7, 2014 | 10:50 PM


Napoleon Hill (១៨៨៣ -១៩៧០) គឺជាអ្នកនិពន្ធជនជាតិអាមេរិចដ៏ល្បីល្បាញមួយរូប។ សៀវភៅ
មួយរបស់គាត់ឈ្មោះ Think and Grow Rich ឬ “គិត និង កសាងខ្លួនដើម្បីក្លាយជាអ្នកមាន
ជាសៀវភៅមួយក្នុងចំណោមសៀវភៅដែលលក់ដាច់បំផុតក្នុងលោក។ ក្រៅពីការងារតែងនិពន្ធ
លោក Hill ក៏ធ្លាប់ធ្វើជាទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិច Franklin D. Roosevelt ពីឆ្នាំ១៩៣៣
ដល់ឆ្នាំ១៩៣៦ផងដែរ។ ក្នុងសៀវភៅរបស់គាត់ឈ្មោះ Keys to Success ឬ “គន្លឹះនៃភាពជោគជ័យ”
Hill និយាយអំពីគោលការណ៍១៧ យ៉ាងសម្រាប់ទទួលជោគជ័យ។ គោលការណ៍ទាំងនេះ អាចសង្ខេប
បានដូចខាងក្រោម៖

១. ភាពប្រាកដប្រាជានៃគោលដៅ
ការកំណត់គោលដៅ គឺជាចំណុចចាប់ផ្តើមនៃគ្រប់សមិទ្ធិផលទាំងអស់។ បើគ្មានគោលបំណង និង ផែនការទេ មនុស្សយើងនឹងអណ្តែតត្រសែតដោយគ្មានទិសដៅពេញមួយជីវិត។

២. ចេះចងសម្ព័នភាពល្អ
គោលការណ៍នេះកំណត់ថា ជោគជ័យពឹងផ្អែកទៅលើការសហការល្អជាមួយមនុស្សដទៃទៀត។ សម្ព័ន្ធភាព
មានន័យថា មនុស្សពីរនាក់ ឬ លើសពីនេះ ធ្វើការដោយយល់គ្នាឥតខ្ចោះ ដើម្បីសម្រេចគោលដៅរួម
ជាក់លាក់ណាមួយ។ គ្មាននរណាម្នាក់អាចសម្រេចការធំ ដោយគ្មានធ្វើការជាមួយអ្នកផ្សេងទៀតទេ។

៣. មានជំនឿទុកចិត្ត
ជំនឿចិត្ត គឺជាស្ថានភាពចិត្ត ដែលអាចប្រែក្លាយគោលដៅ បំណងប្រាថ្នា ផែនការ និង គោលបំណងទៅជាការពិត។

៤. ប្រឹងប្រែងធ្វើការឲ្យលើសពីអ្វីដែលរំពឹងទុកទៅទៀត
មានន័យថាត្រូវបំពេញតួនាទីដោយត្រឹមត្រូវ និងបើចាំបាច់ធ្វើឲ្យលើសពីអ្វីដែលតួនាទីនោះតម្រូវមក
ដើម្បីសម្រេចគោលដៅ។ នៅពេលដែលយើងធ្វើបែបនេះ យើងនឹងទទួលបាននូវសំណង ឬ រង្វាន់ដ៏សមស្របតាមនោះដែរ។

៥. មានចរិតគួរឲ្យចូលចិត្ត
ចរិតឬបុគ្គលិកលក្ខណៈ គឺជាការបូកបញ្ចូលគ្នារវាងលក្ខណៈសម្បត្តិទាំងផ្លូវកាយ ផ្លូវចិត្ត និង អារម្មណ៍ 
និងទម្លាប់ ដែលធ្វើឲ្យយើងម្នាក់ៗ ប្លែកពីអ្នកដទៃទៀត។ វាជាកត្តាមួយដែលកំណត់ថា តើអ្នកដទៃចូលចិត្ត ឬ មិនចូលចិត្តយើង។

៦. ការផ្តួចផ្តើមផ្ទាល់ខ្លួន
ការផ្តួចផ្តើមផ្ទាល់ខ្លួនគឺជាកម្លាំងសំខាន់បំផុត ដែលជម្រុញឲ្យយើងបញ្ចប់កិច្ចការដែលយើងបានចាប់ផ្តើម។ វាជាកម្លាំងដែលបញ្ឆេះរាល់សកម្មភាពទាំងអស់។ មនុស្សអាចមានសេរីភាពពេញលេញបាន តែពេលណា
គេចេះរៀនគិតដោយខ្លួនឯង ហើយហ៊ានធ្វើដោយខ្លួនឯង។

៧. ការគិតក្នុងផ្លូវវិជ្ជមាន
គ្រប់កាលៈទេសៈទាំងអស់ ការមានគំនិតសុទិដ្ឋិនិយមគឺជាឥរិយាបទគំនិតដែលត្រឹមត្រូវជានិច្ច។ គំនិតជោគជ័យទាក់ទាញជោគជ័យបន្ថែមទៀត ខណៈដែលគំនិតបរាជ័យ ក៏ទាក់ទាញតែបរាជ័យដែរ។

៨. ភាពក្លៀវក្លា
ភាពក្លៀវក្លាគឺជាជំនឿដែលកំពុងធ្វើសកម្មភាព។ វាជាអារម្មណ៍យ៉ាងប្រពល ប្រៀបដូចជាបំណងប្រាថ្នាដ៏ខ្លាំងដែរ។ អារម្មណ៍នេះផុសចេញពីក្នុងខ្លួន ហើយស្តែងចេញមកក្រៅតាមរយៈសម្លេង និង ទឹកមុខ។

៩. ចេះគ្រប់គ្រងខ្លួន
ការគ្រប់គ្រងខ្លួន ចាប់ផ្តើមពីការចេះគ្រប់គ្រងគំនិត។ បើយើងមិនចេះគ្រប់គ្រងគំនិតទេ យើងមិនអាចគ្រប់គ្រង
តម្រូវការខ្លួនឯងបានទេ។ ការគ្រប់គ្រងខ្លួន តម្រូវឲ្យយើងចេះបង្កើតលំនឹងរវាងអារម្មណ៍ក្នុងបេះដូង ជាមួយ
នឹងការពិចារណារកហេតុផលនៅក្នុងខួរក្បាលរបស់យើង។

១០. ការគិតត្រូវ
អំណាចនៃគំនិត គឺជាអំណាចដ៏មានប្រយោជន៍ ប៉ុន្តែក៏ជាអំណាចដែលអាចមានគ្រោះថ្នាក់បំផុតដល់មនុស្សដែរ ពោលគឺអាស្រ័យទៅលើការប្រើប្រាស់ការគិតនោះ។

១១. ការផ្តោត
ការផ្ចង់អារម្មណ៍ នាំទៅរកជំនាញនៅក្នុងគ្រប់អ្វីដែលមនុស្សធ្វើ ពីព្រោះវាធ្វើឲ្យយើងអាចផ្តោតកម្លាំង
នៃគំនិតរបស់យើងទៅលើការសម្រេចគោលដៅជាក់លាក់ណាមួយ ហើយរក្សាវាឲ្យត្រូវតាមទិសដៅ
ដែលយើងចង់បាន។

១២. ការចេះធ្វើការរួមគ្នាជាក្រុម
ការធ្វើការរួមគ្នាគឺជាការសហការដោយចុះសម្រុងគ្នា ក្នុងលក្ខណៈស្មគ្រចិត្ត ដោយសេរី និងចេញពីឆន្ទៈ
ផ្ទាល់ខ្លួន។ នៅក្នុងវិស័យជំនួញ ឬ ឧស្សាហកម្ម នៅពេលណាដែលសតិអារម្មណ៍នៃការធ្វើការជាក្រុមមាន
កម្រិតខ្លាំង ជោគជ័យច្បាស់ជានឹងមកដល់ដែរ។ ការសហការដោយចុះសម្រុងគ្នាគឺជាទ្រព្យសម្បត្តិ
ដែលមិនអាចកាត់ថ្លៃបានឡើយ។ 

១៣. ឧបសគ្គ និង បរាជ័យ
ភាពជោគជ័យរបស់បុគ្គល គឺវាសមាមាត្រទៅនឹងទំហំបរាជ័យ ដែលបុគ្គលនោះបានជួបប្រទះ និងដក
ពិសោធន៍។ អ្វីដែលគេហៅថាបរាជ័យនោះ គឺគ្រាន់តែជាការបរាជ័យបណ្តោះអាសន្នប៉ុណ្ណោះ ហើយតាម
ពិតប្រហែលជាការល្អទៅវិញផងក៏មិនដឹង។

១៤. ចក្ខុវិស័យប្រកបដោយប្រឌិតញាណ
ចក្ខុវិស័យប្រកបដោយប្រឌិតញាណ កើតឡើងតាមរយៈការប្រើប្រាស់ការស្រមើស្រមៃដោយសេរី និងគ្មានការ
ភ័យខ្លាច។ វាមិនមែនជាលក្ខណៈសម្បត្តិអស្ចារ្យដែលទទួលបានពីធម្មជាតិទេ ពោលគឺវាកើតឡើងតាមរយៈ
ការហ៊ានស្រមើស្រមៃប៉ុណ្ណោះ។

១៥. សុខភាព
សុខភាពល្អ ចាប់ផ្តើមឡើយដោយស្មារតីយល់ដឹងអំពីលក្ខណៈដែលនាំឲ្យសុខភាពល្អ ប្រៀបដូចជាភាពជោគជ័យ
ផ្នែកហិរញ្ញវត្ថុ កើតឡើងដោយសារស្មារតីយល់ដឹងអំពីភាពមានបានដែរ។

១៦. ការចេះលៃលកប្រើប្រាស់ពេលវេលា និងលុយកាក់
ពេលវេលា និងលុយកាក់គឺជាធនធាតុដ៏មានតម្លៃ ហើយអ្នកជោគជ័យតែងតែគិតថាគេខ្វះខាតរបស់ទាំងពីរនេះរហូត។ 

១៧. ទម្លាប់
ការបង្កើតទម្លាប់ល្អនាំទៅរកសន្តិភាពខាងផ្លូវចិត្ត សុខភាពល្អ និង សន្តិសុខខាងផ្នែកហិរញ្ញវត្ថុ។

"What the mind of man can conceive and believe, it can achieve" - Napolean Hill
ប្រភព khmeralpha