I. សុចរិត (ការពិចារណា ដោយប្រើ ក្បាល+បេះដូងឧបេក្ខា(មានសេចក្តីអាណិតនិងស្រលាញ់នៅក្នុងនោះ នេះហើយជាឧបេក្ខាបរិសុទ្ធ ទៀងត្រង់ មិនលំអៀងស្រលាញ់ប្រជាពលរដ្ឋដូចជាក្រុមគ្រួសាររបស់ខ្លួនចំណុចត្រង់នេះកើតបានលុះណាតែជាមនុស្សឈ្នះលោកធម៌និង
ជាមនុស្សយល់ពីព្រះធម៌ កាយ វាចា មនោសុចរិត) ឥតបំផ្លាញគេ ហើយ ការពាររបស់យើង។
II. សម្បូរគតិ ឬ សម្បូរទស្សនៈ (ទស្សនៈរួមជាមួយនិងទង្វើជាក់ស្តែងដើម្បីអោយបានសំរេចនូវគោលដៅ គឺការជួយប្រទេសរបស់ខ្លួននិងសមាជិករបស់ខ្លួនបានជោគជ័យផងដែរទស្សនៈវាជាធម្មជាតិម្យ៉ាងអរូបីហើយវាមានទំនាក់ទំនងរវាងហេតុនិងផល
បើទស្សនៈដែលមិនបានគិតពិចារណាច្បាស់លាស់កាលណាយើងយកមកប្រតិបត្តិវានាំមកនៅសេចក្តីវិនាស
តែបើយើងពិចារណាយ៉ាងល្អិតល្អន់វានាំមកនូវការរីកចំរើន)។
III. ជាអ្នកហ៊ានប្រកួតប្រជែងចំពោះមុខមហាជនដើម្បីបង្ហាញពីអ្វីដែលយល់ឃើញថាត្រឹមត្រូវ (Challenge) ។
IV. សេចក្តីប្តេជ្ញាចិត្តខ្ពស់ដើម្បីដាក់នូវអ្វី ដែលខ្លួនយល់ឃើញថាត្រឹមត្រូវនោះអោយបានសម្រេច(Commitment) សេចក្តីប្តេជ្ញាចិត្ត
កើតទ្បើងដោយសារដួងចិត្តរុញច្រានដោយស្តែងចេញតាមរយៈសកម្មភាពជាក់ស្តែងដេកតិចធ្វើការច្រើនដោយសារគេមានវត្ថុ
បំណងពិតប្រកដ មិនមែនមានសេចក្តីប្តេជ្ញាចិត្តត្រឹមបបូរមាត់ឬត្រឹមខួរក្បាលនោះទេ។
V.ជាក់ស្តែងនិយម គឺទទួលយកភាពជាក់ស្តែងមកដោះស្រាយមិនមែនត្អូញត្អែជាមួយបញ្ហានោះទ្បើយ ជួបបញ្ហា គឺចេះរកដំណោះ
ស្រាយសមស្របស្ថានភាពជាក់ស្តែង។
VI.ពូកែពន្យល់នូវអ្វីដែលជាការយល់ឃើញរបស់ខ្លួនអោយគេបានយល់ឃើញតាមខ្លួន។ (Convince)។
VII. ជាអ្នកដែលចេះបណ្តុះបណ្តាលមនុស្សហើយជាអ្នកចេះប្រើមនុស្សឲ្យត្រូវជំនាញរបស់ពួកគេ។
VIII. ជាអ្នកដែលសកម្ម ( គ្រប់សកម្មភាព ដេក ដើរ ឈរ អង្គុយ រាប់ទាំងពីការគិតផងដែរ )។(Active)
IX. ជាអ្នកដែលឈ្នះលោកធម៌ (លោកធម៌ទាំងប្រាំបី លាភ យស សរសើរ សុខ និងគ្មានលាភ គ្មានយស
គ្មានសរសើរ គ្មានសុខ) និង មិនជាប់អគតិទាំងបួន ស្រលាញ់ ស្អប់ ខ្លាច និង អវិជ្ជា។
X.ជាអ្នកដែលមានថាមពល( កំលាំងកាយសម្បទាមាំមួន សុខភាពល្អ )។

