ទំព័រដើម » » មួយសន្លឹកនេះ ធ្វើអោយមនុស្សជុំវិញពិភពលោកស្រក់ទឹកភ្នែក

មួយសន្លឹកនេះ ធ្វើអោយមនុស្សជុំវិញពិភពលោកស្រក់ទឹកភ្នែក

Written By Pisey on Saturday, September 5, 2015 | 4:10 PM

កាលពីពេលថ្មីៗនេះ មនុស្សជុំវិញពិភពលោក មានក្តីអាសូរ យ៉ាងខ្លាំង ដល់ក្រុមគ្រួសារ ក្មេងប្រុសជនជាត់ ស៊ីរ៊ី ម្នាក់ ដែលស្លាប់ ហើយសពអណ្តែតមកដល់ឆ្នេរសមុទ្រ។ វិចិត្រករ ជនជាតិឥណ្ឌាមួយរូប ឈ្មោះថា Sudarsan Pattnaik បានឆ្លាក់រូប ក្មេងប្រុសដែល បាត់បង់ជីវិត យ៉ាងកំសត់ម្នាក់នោះ នៅលើ ឆ្នេរសមុទ្រ Puri ដែលមានចំងាយ ប្រមាណ ៦៥ គីឡូម៉ែត្រ ពីទីក្រុង Bhubaneswar នៃភាគខាងកើតប្រទេសឥណ្ឌា។ ក្នុងនោះដែល រូបចំលាក់ឆ្លាក់ចេញពីខ្សាច់ បានបង្ហាញអត្ថន័យ យ៉ាងក្តុកក្តួល បំផុត សំរាប់មនុស្សជុំវិញពិភពលោក ហើយលោក បានសរសេរ ពាក្យមួយឃ្លាថា Humanity washed ashore. SHAME SHAME SHAME…។ គួរបញ្ជាក់ផងដែរថា ក្មេងប្រុសដែល ស្លាប់ម្នាក់នោះ គឺជាជនភាសខ្លួន របស់ ស៊ីរ៊ី នៃទីក្រុង Kobane ហើយទីក្រុងមួយនេះ ត្រូវបាន ក្រុម ISIS កាន់កាប់ទាំងស្រុង៕ ប្រភព khmeradmin