កាលពីដើមឆ្នាំ តារារ៉េបវ័យ៣១ឆ្នាំរូបនេះនិងប្រពន្ធនាង Millie Mackintosh ធ្លាប់មានពាក្យចចាមអារ៉ាមលែងលះគ្នាម្ដងរួមមកហើយ។ ប៉ុន្តែក្រោយមកគូស្នេហ៍ទាំងពីរក៏បានត្រូវរ៉ូវគ្នាវិញ ហើយដើម្បីបញ្ជាក់ពីការផ្សាភ្ជាប់ឡើងវិញ Stephen បានបង្ហោះរូបស្និទ្ធស្នាលមួយសន្លឹកជាមួយប្រពន្ធក្នុងហាងទឹកចូលក្នុងបណ្ដាញ Instagram ដោយយកជើងទាំងពីរដាក់លើសុដន់របស់ប្រពន្ធទាំងសងខាង។
ភ្ជាប់ជាមួយអាក្រាតមួយសន្លឹកនោះគេបានសរសេរថា៖ “‘#bathfortwo #merelysavinghermodesty #couldibeanypaler “។ ត្រឹមរយៈតែប៉ុន្មានម៉ោងក្រោយបង្ហោះ រូបមួយសន្លឹកនោះទទួលបានការ LIKE ដល់ទៅ ៣៨ ០០០០ ប៉ុន្តែក្នុងនោះក៏មានការរិះគន់ពីសំណាក់អ្នកគាំទ្រផងដែរ។ អ្នកគាំទ្រម្នាក់បាននិយាយថា៖ “ហេតុអ្វីមិនចេះខ្មាសអៀនយ៉ាងនេះ ព្រះអើយ”។
នេះមិនមែនជាលើទីមួយទេដែល Stephen Manderson បង្ហោះរូបអាក្រាតរបស់ប្រពន្ធ ដោយកន្លងមកគេធ្លាប់បានបង្ហោះរូបប្រពន្ធកំពុងកោរោមនៅក្នុងអាងទឹកផងដែរ ៕
