ប្រហែល៣៣ភាគរយនៃអ្នកទាំងនេះ មានទ្រព្យសម្បត្តិតាមរយៈការទទួលកេរ្តិ៍មរតកពីឪពុកម្តាយ
ចំណែកជិត៧០ភាគរយទៀត នៃអ្នកទាំងនេះ បង្កើតទ្រព្យសម្បត្តិដោយខ្លួនឯង តាមរយៈការរកស៊ី
ធ្វើជំនូញ។ ពាក់កណ្តាលនៃអ្នកទាំងនេះ ចាប់ផ្តើមជំនួញរបស់ខ្លួនដោយប្រើលុយគ្រួសារ ចំណែកពាក់
កណ្តាលទៀត ចាប់ផ្តើមពីបាតដៃទទេ។
Bill Gates,Steve Jobs,Warren Buffett,Sergey BrinនិងLarry Pageជាដើម សុទ្ធតែជា
អ្នកមានទ្រព្យសម្បត្តិតាមរយៈការរកស៊ីដោយខ្លួនឯង។ ហើយគឺអ្នកដែលបានទ្រព្យតាមរយៈការរកស៊ី
ដោយខ្លួនឯងនេះហើយ ដែលយើងនឹងលើកយកមកសិក្សា ដើម្បីយកគំរូតាម។
ខាងក្រោមនេះ គឺជាអាថ៌កំបាំងខ្លះៗ ដែលនាំឲ្យពួកគេ ក្លាយជាមហាសេដ្ឋីដល់សព្វថ្ងៃ៖
ការសិក្សាសំខាន់ (ប៉ុន្តែមិនគ្រប់ករណីទាំងអស់ទេ)
៩០ភាគរយនៃអ្នកមានប្រាក់ពាន់លានដុល្លា បានរៀនបញ្ចប់មហាវិទ្យាល័យ។ ប៉ុន្តែក៏មានអ្នកមាន
បំផុតខ្លះដែរ ដែលពុំបានរៀនចប់មហាវិទ្យាល័យ ដូចជា Bill Gates,Steve Jobs,Fred DeLuca,
David GeffenនិងAndrei Melnichenkoជាដើម។ មានអ្នកខ្លះទៀត មិនបានរៀនចប់វិទ្យាល័យផង
ដូចជាDavid Murdock(ម្ចាស់ក្រុមហ៊ុនDole Foods), S. Truett Cathy(ម្ចាស់ក្រុមហ៊ុនChick-fil-A)
និងRichard Desmond(ម្ចាស់រោងពុម្ភនៅអង់គ្លេស)។ សរុបសេចក្តីមក ការសិក្សានៅតែមានសារៈសំខាន់
បើទោះបីជាមានករណីលើកលែងខ្លះក៏ដោយ។
មហាសេដ្ឋីជាមនុស្សធ្វើការដោយមិនសំចៃកម្លាំង ហើយធ្វើការច្រើនម៉ោងជាងបុគ្គលិករបស់ខ្លួន
ភាគច្រើននៃអ្នកទាំងនេះ និយាយថាខ្លួនធ្វើការពី៥០ទៅ ៥៥ម៉ោងក្នុងមួយសប្តាហ៍។ អ្នកខ្លះ ដូចជា
មហាសេដ្ឋីខាងវិស័យទំនាក់ទំនងរបស់កាណាដាTed Rogersធ្វើការ១២ម៉ោងក្នុងមួយថ្ងៃ។ ហើយអ្នក
ខ្លះទៀត ដូចជា Bill Gates(នៅពេលគាត់ធ្វើការនៅក្រុមហ៊ុន Microsoft)និងJeff Skollស្ថាបនិករបស់
eBayធ្វើការដោយគ្មានថ្ងៃសម្រាកអស់រយៈពេលជាច្រើនឆ្នាំ ក្នុងពេលដែលជំនួញរបស់គេកំពុងតែរីកធំធាត់។
មហាសេដ្ឋីតែងតែស្វែងរកឧិកាសបង្កើនប្រាក់ចំណេញជាប្រចាំ
នៅពេលគេលឺអំពីការប្រែប្រួលណាមួយទាក់ទងនឹងវិស័យសេដ្ឋកិច្ច ឬ ជំនួញ គេតែងតែសួរខ្លួន
ឯងថា៖”តើខ្ញុំអាចរកចំណេញពីការអភិវឌ្ឍន៍ ឬ ប្រែប្រួលនោះតាមរបៀបណា?”
មហាសេដ្ឋីពុំរស់នៅ ត្រាំត្រែងជាមួយកំហុសទេ
សម្រាប់ពួកគេ បញ្ហា កំហុស ឬ ការបរាជ័យ គឺជាឧិកាសសម្រាប់រៀនសូត្រ ស្វែងយល់បន្ថែម។ ដូច
លោកJames Sorenson មហាសេដី្ឋឧិសថ បាននិយាយប្រាប់ទស្សនាវត្តី Forbes របស់អាមេរិច
ថា៖"ខ្ញុំមិនដែលចាំថាខ្លួនធ្វើកំហុសអ្វីមួយទេ។ មានតែឧិកាសដើម្បី យកឈ្នះលើបញ្ហាប៉ុណ្ណោះ។”
មហាសេដ្ឋីមិនមែនជាមនុស្សដែលគិតតែក្នុងផ្លូវវិជ្ជមានពេក ឬ អវិជ្ជមានពេក ប៉ុន្តែគេគិតក្នុងរបៀបយុទ្ធសាស្រ្ត
គេមិនគិតថា៖”ធ្វើទៅមិនរួចទេ” ឬ “ខ្ញុំអាចធ្វើអ្វីក៏បាន” នោះទេ។ ប៉ុន្តែគេគិតដូច្នេះ៖”តើធ្វើទៅរួចទេ?”
ហើយ”បើទៅរួច តើខ្ញុំត្រូវធ្វើតាមរបៀបណា?”
មហាសេដ្ឋីមិនជឿជាក់ទៅលើសំណាងទេ
ទស្សនាវត្តី Forbes ដ៏ល្បីល្បាញរបស់អាមេរិច បានសួរអ្នកមានបំផុត៤០០នាក់ក្នុងលោក
ហើយចម្លើយដែលបានមកគឺ គ្មាននរណាម្នាក់បានឆ្លើយថា ទ្រព្យដែលខ្លួនបានមកគឺដោយសារ
សំណាងទាំងស្រុងនោះទេ។ អ្នកខ្លះបាននិយាយថា គេចាត់ទុកសំណាងជាកត្តាតូចតាចបំផុត។
ភាគច្រើន ដូចជា Oprah Winfrey ជាដើម បាននិយាយថាអត្ថន័យពិតប្រាកដនៃពាក្យសំណាង
គឺការធ្វើខំធ្វើការ និង ចេះឆក់យកឳកាស។ “សំណាង គឺជាការរៀបចំខ្លួនឲ្យបានរួចរាល់ ដើម្បីជួបជា
មួយឳកាស”។
សម្រាប់មហាសេដ្ឋី លុយមិនសុទ្ធតែជាអ្វីដែលគេចង់បានបំផុតនោះទេ
ការសិក្សាបានបង្ហាញថា ចំណង់ចង់បានជោគជ័យខាងផ្នែកហិរញ្ញវត្ថុរបស់អ្នកជំនួញ មិនលើសពី
អ្នកដែលមិនធ្វើជំនួញប៉ុន្មានទេ។ និយាយនេះ មិនមែនមានន័យថា អ្នកមានទាំងនោះមិនចូលចិត្ត
ទ្រព្យសម្បត្តិរបស់ខ្លួននោះទេ។ ប៉ុន្តែចង់និយាយថាអី្វដែលសំខាន់សម្រាប់ពួកគេ គឺការបេ្តជ្ញាចិត្ត
ធ្វើអ្វីទៅតាមគំនិតណាមួយដែលគេមានដោយអស់ពីចិត្ត និងចង់ឃើញលទ្ធផលផ្លែផ្កាចេញពីគំនិត
នេះ។ លុយគ្រាន់តែជាអនុផលដែលបានពីការខំប្រឹងប្រែងប៉ុណ្ណោះ។
ប្រសិនបើអ្នកចង់ក្លាយខ្លួនជាអ្នកមាននៅក្នុងសតវត្សទី២១យើងនេះ យកគំរូតាមទម្លាប់របស់
មនុស្សមានបំផុតក្នុងលោក។ អប់រំខ្លួនឯងអំពីលុយ។ ចាប់ផ្តើមវិនិយោគ។ ហើយឆក់យក
ឳកាស់ទាំងឡាយណាដែលមាន ដើម្បីចាប់ផ្តើម ឬ វិនិយោគក្នុងជំនួញ។
(ប្រែសម្រួលពីគេហទំព័របរទេស)
ប្រភព khmeralpha