ទំព័រដើម » , » ជំហានដំបូងដើម្បីក្លាយជាអ្នកជំនួញ

ជំហានដំបូងដើម្បីក្លាយជាអ្នកជំនួញ

Written By Unknown on Thursday, May 1, 2014 | 6:29 PM

ជោគជ័យ​នៅក្នុង​មុខ​ជំនួញ​ត្រូវការ​គំនិតល្អ​ ការងារ​អំណត់​ច្រើន និង​គួបផ្សំ​នឹង​សំណាង​តិចតួច​ផងដែរ។ សហគ្រិន​ម្នាក់​ដែល​តែងតែ​អភិវឌ្ឍន៍​​ផលិតផល​របស់​ខ្លួនឯង​តែង​គិតថា វា​នឹង​ក្លាយជា​តម្រូវការ​នៅក្នុង​ទីផ្សារ ប៉ុន្តែ​គំនិតល្អ​តែ​ម្យ៉ាង​ក៏​មិនអាច​ក្លាយជា​មនុស្ស​ជោគជ័យ​នៅ​ក្នុង​មុខ​ជំនួញ​បានដែរ គឺ​វា​ត្រូវការ​ភាព​អំណត់​ច្រើន និង​មាន​ការតស៊ូ​ដើម្បី​ជ​ម្ទះ​ឧបសគ្គ​ទាំងអស់។ខាង ក្រោម​​នេះ​គឺជា​គន្លឹះ​មួយចំនួន​ដើម្បី​​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​អ្នកជំនួញ​ម្នាក់​ក្នុងសង្គមៈ


១. អភិវឌ្ឍន៍គំនិត​របស់​អតិថិជនៈ គួរតែ​ទទួលយក​ទស្សន​អ្នកដទៃ​ជុំវិញ​កង្វះខាត​នៃ​ផលិតផល​របស់​ខ្លួនឯង ជា​ពិសេស​អ្នក​ដែង​ចង់​ទិញ​របស់​យើង។ នៅពេលដែល​លោកអ្នក​អភិវឌ្ឍន៍​និង​កែលំអ​ផលិតផល​របស់​ខ្លួនឯង​បាន​ហើយ​ត្រូវ​បង្ហាញ​វា​ឲ្យ​គេ​ឃើញ​​ដើម្បី​ទទួលបាន​គំនិត​រិះគន់​មកវិញ។

២. ស្វែងរក​ការវិនិយោគទុន​ពី​សហគ្រិន​និង​សហប្រតិបត្តិការផ្សេងៗទៀតៈ ប្រសិនបើ​លោកអ្នក​មាន​ប្រាក់កាស​ច្រើន​អាច​ឯករាជ្យ​លើ​ខ្លួន​ឯង​បាន​នោះ លោកអ្នក​នឹងមិន​ត្រូវ​ការ​លុយ​ពី​អ្នកដទៃ ដើម្បី​ធ្វើ​ឲ្យ​គំនិត​របស់​លោកអ្នក​ក្លាយជា​ការពិត។ ប្រសិនបើ​គំនិត​នោះ គឺជា​គំនិត​ទីផ្សារ​មាន​មូលដ្ឋាន​ច្បាស់លាស់​ហើយ​អ​ច​ដឹង​មុន​បាន​នោះ​ ក្រុម​អ្នក​​វិនិយោគទុន​នឹង​ចង់​បោះទុន​ជាមួយ​លោកអ្នក​ជាក់​ជាពុំខាន​ឡើយ​ដោយ​​​សារ​ពួកគេ​យល់ឃើញថា គេ​នឹង​ទទួលបាន​ប្រាក់ចំណេញ​មកវិញ។

៣. រក្សា​បណ្តាញ​ទំនាក់ទំនង​យ៉ាងសកម្ម​នៅក្នុង​សហគមន៍​ពាណិជ្ជកម្ម​ក្នុង​តំបន់​របស់លោក​អ្នកៈ ការដឹង​ច្បាស់​ពីអ្វី​ដេ​ល​កំពុង​កើតឡើង គឺ​ជា​​ការចាំបាច់​មួ​យស​ម្រា​ប់​ការជោគជ័យ​នៅក្នុង​ពិភព​មុខ​ជំនួញ។ នៅពេលណា​ដេ​ល​អ្នកជំនួញ និង​សហគ្រិន​ផ្សេងទៀត​ស្គាល់​អ្នក ហើយ​ជឿ​ទុកចិត្ត​លោកអ្នក​ហើយ​នោះ​លោក​អ​ក្នុ​នឹង​ចាប់បាន​ឯ​កាស​រកស៊ី​ជាក់​ជាពុំខាន​ឡើយ។

៤. រៀន​ដើរ​លើផ្លូវ​ដែរ​មាន​តែមួយ​ចំហៀង​ផ្លូវ ពេលដែល​លោកអ្នក​ក្លាយជា​កូនបំណុល​គេៈ លោកអ្នក​ត្រូវ​ចង់ចាំ​ថា ទូក​ធំ​ក្តោង​ធំ ប្រសិនបើ​លោក​អ្នក​ខ្ចីលុយ​គេ​ច្រើន លោកអ្នក​នឹងមាន​បញ្ហា​ផ្នែក​ហិ​រញ្ញា​វត្ថុ​ក៏​ច្រើន​ដែរ​តែបើ​លោកអ្នក​ខ្ចីលុយ​គេ​តិចពេក ក៏​មិនអាច​យកមក​ធ្វើ​អ្វី​កើត​ដែរ។ លោកអ្នក​ត្រូវតែ​ដឹង​ឲ្យ​ច្បាស់​ពី​បន្ទុក​ប្រាក់​បំណុល​តាម​ដែល​លោកអ្នក​អាច​ដោះស្រាយបាន​ទាំង​បញ្ហា​ផ្ទាល់ខ្លួន និង​បញ្ហា​អាជីវកម្ម​ហើយ​​ប្រើប្រាស់​លុយ​ទាំងនោះ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន​ឲ្យ​បានល្អ​បំផុត។

៥. បន្ត​ការសិក្សា​លើ​បញ្ហា​មុខ​ជំនួញ និង​ហិ​រញ្ញាវ​ត្ថុៈ ប្រសិនបើ​លោកអ្នក​មាន​មូលដ្ឋាន​អប់រំ​លើ​មុខ​ជំនួញ​វា​នឹង​ផ្តល់​ផល​ខំខាន់ៗច្រើន​ដល់​លោក​អ្នក ប៉ុន្តែ​វា​មិនមែន​មានន័យថា គ្រានតែ​រៀន​ដើម្បី​តែ​រៀន​នោះទេ។ មុខវិជ្ជា​នៅក្នុង​សិក្ខាសាលា​ឬ​ថា្នក់​នៅឯ​សាកលវិទ្យាល័យ នឹង​ពង្រឹង​​ដល់​ចំណេះដឹង​លើ​ផ្នែក​ជំនួញ​របស់​លោកអ្នក ហើយ​វា​នឹង​ជួយ​បង្កើន​ឱកាស​ជោគជ័យ​នៅក្នុង​អាជីព​ជា​អ្នកជំនួញ​របស់លោក​អ្នក​ផង​ដែរ៕