ទំព័រដើម » , » ចង់គ្រប់គ្រងបញ្ហា ឬឲ្យបញ្ហាដឹកនាំ?

ចង់គ្រប់គ្រងបញ្ហា ឬឲ្យបញ្ហាដឹកនាំ?

Written By Unknown on Friday, April 25, 2014 | 6:42 AM

តាមទស្សនៈឆ្ពោះទៅកាន់ជោគជ័យ មនុស្សចែកជាពីរ។ ទី១ គឺមនុស្សគ្រប់គ្រងបញ្ហា។ ឯមនុស្សមួយក្រុមទៀត គឺមនុស្សទុកឲ្យបញ្ហាគ្រប់គ្រង។ 

មនុស្សទី១ ខ្ញុំសូមពន្យល់ខ្លីៗថា៖ 

-ជាមនុស្សដែលមើលឃើញបញ្ហាខាងមុខនឹងត្រៀមរកវិធីដោះស្រាយ
-ជួបបញ្ហាហ៊ានប្រឈមមុខ
-ចាត់ទុកបញ្ហាថា ជាល្បែងបង្កើនប្រាជ្ញានិងធ្វើជោគជ័យ
-មិនបាក់ស្បាតនឹងបញ្ហា
-ចាត់ទុកបញ្ហាជាបុគ្គលិកក្រៅបង្គាប់ឬទាសករ

មនុស្សទី២ ខ្ញុំសូមលើកឡើងខ្លីៗថា៖ 

-មើលឃើញខាងមុខសុទ្ធតែជាបញ្ហា 
-ជួបបញ្ហាមិនហ៊ានប្រឈមមុខ 
-បាក់ស្បាត 
-ចាត់ទុកបញ្ហាថា ជាចៅហ្វាយនាយឬថៅកែ 
-គិតថា មិនអាចដោះស្រាយបញ្ហាបាន

នៅមានចំនុចច្រើនទៀត ទុកជូនមិត្តអ្នកអានជួយបន្ថែមចុះ។ តើមិត្តអានចង់បានមួយណា? តើអ្នកជាមនុស្សមួយណា?