ទំព័រដើម » , » គុណប្រយោជន៍ នៃការទទួលទានកាហ្វេ

គុណប្រយោជន៍ នៃការទទួលទានកាហ្វេ

Written By Unknown on Friday, April 25, 2014 | 6:46 AM

ខាងក្រោមនេះ គឺជាគុណប្រយោជន៍ ៥យ៉ាង នៃការទទួលទានការហ្វេ ៖

១ . ការពារជំងឺគ្រួសក្នុងប្រមាត់ ៖ ការសិក្សាស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Harvard កាលពីឆ្នាំ២០០២ បាន
រកឃើញថា ស្រ្ដីទទួលទានកាហ្វេយ៉ាងតិច ៤ពែងក្នុងមួយថ្ងៃ មានប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់ជំងឺគ្រួសក្នុងប្រមាត់
បានកម្រិត ២៥%។ ការសិក្សាស្រាវជ្រាវថ្មីនេះ ក៏បានរកឃើញលទ្ធផលដូចគ្នា សម្រាប់បុរសដែរ។

២. ការពារជំងឺទុក្ខព្រួយ ៖ យោងតាមរបាយការណ៍ឱសថផ្ទៃក្នុងមួយឱ្យដឹងថា ស្រ្ដីទទួលទានកាហ្វេ ពីរ ទៅ ៣ពែង
ក្នុងមួយថ្ងៃ អាចកាត់បន្ថយការវិវឌ្ឍន៍ជំងឺព្រួយចិត្ដបានកម្រិត ១៥% ហើយស្រ្ដីទទួលទាន កាហ្វេ ៤ពែង រាល់ថ្ងៃ អាច
កាត់បន្ថយការវិវឌ្ឍន៍នៃជំងឺព្រួយចិត្ដបាន ២០%។

៣. បង្កើនការចងចាំ ៖ កាហ្វេអាចជួយបង្កើនការចងចាំ ទាំងការចងចាំរយៈពេលយូរ និងការចង់ចាំរយៈពេលខ្លី។ នៅ
ក្នុងការសិក្សាស្រាវជ្រាវមួយកាលពីឆ្នា ២០០៥ ដែលត្រូវបានធ្វើបទបង្ហាញក្នុងអង្គសន្និសីទសារព័ត៌មាននៃសមាគម
សិក្សាពីវិទ្យុសាស្រ្ដ អាមេរិកខាងជើង ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានកាហ្វេ ពីរពែងក្នុងមួយថ្ងៃ ជួយ
បង្កើនការចងចាំ រយៈពេលខ្លី។

អ្វីគួរឱ្យចាប់អារម្មណ៍នោះគឺថា ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ២០០៧ បានរកឃើញថា ស្រ្ដីអាយុ ៦៥ ឬចាស់ជាង
៦៥ឆ្នាំទទួលទានកាហ្វេ ច្រើនជាង ៣ពែងក្នុងមួយថ្ងៃ ទទួលបានពិន្ទុល្អ នៅក្នុងការធ្វើតេស្តសមត្ថភាពចងចាំ ហើយ
ការភ្លេចភ្លាំងតិចមានកម្រិតតិចជាងស្រ្ដីទទួលទានកាហ្វេត្រឹមមួយពែង ក្នុងមួយថ្ងៃ។ 
៤. កាត់បន្ថយគ្រោះថ្នាក់ជំងឺទឹកនោមផ្អែម ៖ ការសិក្សាស្រាវជ្រាវមួយចំនួនបានណែនាំថា អ្នកទទួលទានកាហ្វេប្រឈម
នឹងការកើតជំងឺទឹកនោមផ្អែមប្រភេទ២ ក្នុងកម្រិតទាប។
៥. កាត់បន្ថយគ្រោះថ្នាក់ជំងឺមហារីក ៖ ការទទួលទានកាហ្វេមានប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់ ជំងឺមហារីកដោះ
ជំងឺមហារីកដៃស្បូន ជំងឺមហារីកក្រពេញប្រូស្ដាត និងជំងឺមហារីកថ្លើម។ ការសិក្សាស្រាវជ្រាវមួយរបស់ប្រទេសស្វ៊ីស
​កាលពីឆ្នាំ២០០៨ បានរកឃើញថា ការទទួលទានកាហ្វេ យ៉ាងតិច ពីរ ទៅបីពែងក្នុងមួយថ្ងៃ ជួយកាត់បន្ថយគ្រោះថ្នាក់
និងពន្យាការរីករាលដាលនៃជំងឺមហារីកដោះស្រ្ដី៕
--------------------
ប្រភព newstoday