ក្រោយពេលគេស្រាវជ្រាវដើម្បីស្វែងរកការពិតនៅក្នុងរឿងនេះគេបានរកឃើញថាការហាត់ប្រាណមិនថា ធ្វើនៅពេលណាមួយក៏ដោយរមែងទទួលបានផលប្រយោជន៏ដូចៗគ្នាទាំងអស់ដោយគ្រាន់តែការហាត់ប្រាណមួយលើកៗ ទាមទារអោយមានការកំណត់ពេលវេលាអោយបានច្បាស់លាស់ក្នុងមួយថ្ងៃប្រមាណពី៣០-៦០នាទី។
អ្នកតោងចាំទុកថាវិធីនេះវាជួយអោយការហាត់ប្រាណរបស់អ្នកកើតមានជាប់មិនដាច់ព្រមទាំងហុចផលល្អ ជាងការហាត់ប្រាណដែលគ្មានការកំណត់ច្បាស់លាស់។សំរាប់អ្នកដែលទើបនឹងហាត់ប្រាណថ្មីៗគួរចាប់ផ្តើមពីរយះពេល១០នាទីទៅមុនរួចទើបសន្សឹមៗបង្កើនពេលវេលាឡើងជារឿយៗរហូតដល់ពី៣០-៦០នាទី។ក្រៅពីនេះក៏មានចំនុចមួយទៀតដោយកំណត់ពេលវេលាអោយស្ថិតនៅពេលវេលាដើមជានិច្ចដូចជាក្រោយពេលក្រោកពីដំណេក ឬក្រោយពេលចប់ម៉ោងការងារ។
មួយវិញទៀតប្រសិនបើលោកអ្នកគ្មានពេលវេលាទៅហាត់ប្រាណតាមក្លឹបទេនោះអ្នកក៏អាចហាត់ប្រាណបានតាមបែបងាយៗនៅផ្ទះបាន ដូចជារត់មួយកន្លែង ដើរលឿន រាំតាមចង្វាក់ ភ្លេង ឬក៏អាចរកខ្សែវីដេអូ ដែលបង្រៀនពី ក្បាច់រាំ និងក្បាច់ហាត់តាមបែបផ្សេងៗមកបើកមើលធ្វើជា ជំនួយក៏ល្អដូចគ្នា៕