ទំព័រដើម » , » វិនិយោគ​ពេលវេលា

វិនិយោគ​ពេលវេលា

Written By Unknown on Thursday, May 1, 2014 | 6:44 PM

ពេលវេលា​ជាវ​ត្ថុ​ដ៏​មានតម្លៃ​បំផុត​ក្នុង​ជិវិត​មនុស្ស។ គេ​តែង​ប្រៀបធៀប​ពេលវេលា​ទៅនឹង​មាសប្រាក់។ តាមពិត​ពេលវេលា​មាន តម្លៃ​ខ្លាំង​ជាងមាស​ប្រាក់​ទៅទៀត។ ពេលវេលា​គឺជា​ជីវិត។ មនុស្សម្នាក់ៗ មាន​ពេល​ត្រឹមតែ ២៤ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ហេតុដូច្នេះ គេ​ពុំគួរ​យក​ពេលវេលា​ទៅ​ខ្ជះខ្ជាយ​ចោល​ដោយ​ឥតប្រយោជន៍​ឡើយ។ គេ​គួរប្រើ​ពេលវេលា​ឲ្យ​ចំ​គោលដៅ ពោលគឺ​ប្រើ​ពេលវេលា​ភាគច្រើនបំផុត​ទៅលើ​កិច្ចការ​ទាំងឡាយណា​ដែល​ផ្តល់​ផ្លែផ្កា​នា​ថ្ងៃ​អនាគត។ ការចេះ​ប្រើពេល​វេលា​ឲ្យ​ត្រូវ​តាម​វត្ថុបំណង​បែបនេះ គេ​ហៅថា ការវិនិយោគ​លើ​ពេលវេលា មានន័យថា​ពេលវេលា​ដែល​ចំណាយ​ទៅហើយ​មិន​បាត់បង់​អសារ​ឥត​ការ​ឡើយ គឺ​នឹង​ហុច​ផល​អ្វី​ម្យ៉ាង​នាពេល​អនាគត។ តើ​សកម្មភាព​ណាខ្លះ​ដែល​គេ​អាច​ចាត់ទុកបាន​ថា​ជាការ​វិនិយោគ​ពេល វេលា ?


សកម្មភាព​ណាមួយ​ដែល​ធ្វើឡើង​ដើម្បី​ឈានទៅ​សម្រេច​វត្ថុបំណង​ក្នុង​ជីវិត​សុទ្ធសឹងតែ​ជាការ​វិនិយោគ​ពេលវេលា​ទាំងអស់។ សកម្មភាព​មួយចំនួន​ខាងក្រោម​អាច​ចាត់ទុកជា​ការវិនិយោគ​លើ​ពេលវេលា៖

- ថែទាំ​សុខភាព​ផ្ទាល់ខ្លួន
- ថែរក្សា និង​លើក​កំពស់​ស្មារតី បញ្ញាញាណ
- សម្រួច​វត្ថុបំណង​ក្នុង​ជីវិត​ឲ្យ​កាន់តែច្បាស់​ឡើង
- ពង្រីក​បណ្តាញ​ទំនាក់ទំនង ៖ មិត្តភក្តិ គ្រួសារ មិត្ត​រួមការ​ងារ អតិថិជន ដៃគូ​ពាណិជ្ជកម្ម បុគ្គល​មាន​សក្តានុពល អ្នកឯកទេស​វិជ្ជាជីវៈ
- ចូលរួម​វគ្គ​បណ្តុះបណ្តាល អភិវឌ្ឍន៍​សមត្ថភាព
- អាន​សៀវភៅ ឬ​អត្ថបទ​អប់រំ​ដើម្បី​បង្កើន​ចំណេះដឹង
- រៀនសូត្រ​អំពី​បទពិសោធន៍​ជីវិត​ពី​មនុស្ស​ក្នុងសង្គម
- សិក្សា​ស្វែងយល់​ពី​របៀប​រកប្រាក់ និង​សាង​ប្រភព​ចំណូល​ឲ្យ​បាន​ច្រើន
- រៀន​ពី​រៀប​គ្រប់គ្រង​ពេលវេលា​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព
- រៀន​ពី​វិធី​វិនិយោគ​ប្រាក់ និង​ពេលវេលា ។ល។

ចូរ​វិនិយោគ​ពេលវេលា​ឲ្យ​បាន​ច្រើន​បំផុត កុំ​ខ្ជះខ្ជាយ​ពេលវេលា​ចោល។ "មើល​ពេលវេលា​ដែល​កន្លងផុតទៅ គ្មាន​ពេលណា​នឹង​ត្រឡប់​វិញ​បាន...."ចម្រៀង​កុមារភាព។
ប្រភព Salarean